អ៊ីប៉ូតេនុស

ដោយវិគីភីឌា
Jump to navigation Jump to search
ត្រីកោណកែង និងអ៊ីប៉ូតេនុសរបស់វា h ជាមួយនឹងរង្វាស់ជ្រុងជាប់នឹងអ៊ីប៉ូតេនុស c1 និង c2

អ៊ីប៉ូតេនុស​ជាជ្រុងដែលមានរង្វាស់វែងជាងគេ និង ជាជ្រុងដែលឈមនឹងមុំកែង នៃត្រីកោណកែង។ គេអាចរកប្រវែងអ៊ីប៉ូតេនុស​ដោយ​អនុវត្ត​​ទ្រឹស្តីបទពីតាករ ដែលពោលថា ការ៉េនៃរង្វាស់អ៊ីប៉ូតេនុសស្មើនឹងផលបូកការ៉េនៃរង្វាស់ជ្រុងពីរទៀត។ រង្វាស់អ៊ីប៉ូតេ​តែងតែវែងជាងប្រវែងនៃជ្រុងពីរទៀតជានិច្ច ហើយវាក៏ជាអង្កត់ផ្ចិតនៃរង្វង់ចារឹកក្រៅត្រីកោណ ABC ដែរ។

អ៊ីប៉ូតេនុស AB នៃត្រីកោណ ABC
អ៊ីប៉ូតេនុស AC គឺជាអង្កត់ផ្ចិត​នៃ​រង្វង់ចារឹកក្រៅត្រីកោណ ABC